មេដឹកនាំជប៉ុនប្រកាសថាខ្លួនមិនអត់ឱនឲ្យកូរ៉េខាងជើងបានទេ ករណីបាញ់មីស៊ីលឆ្លងទី្វបចូលក្នុងដែនសមុទ្ររបស់ខ្លួនកាលពីម្សិលមិញ។
ជប៉ុននិងកូរ៉េខាងត្បូងបានអះអាងថាកាលពីថ្ងៃពុធម្សិលមិញ កូរ៉េខាងជើងបានបាញ់មីស៊ីលចូលឆ្នេរសមុទ្រភាគខាងជើងចូលក្នុងទឹកដីរបស់ជប៉ុន។ កាំជ្រួចនេះបាញ់ក្នុងចម្ងាយ១០០០គីឡូម៉ែត្រ ជាប្រភេទមីស៊ីលដែលបាញ់បានរយៈឆ្ងាយបំផុតក្នុងអំឡុងពេលនៃការបាញ់បន្តបន្ទាប់នេះ។ នេះបើតាមសារព័ត៌មាន BBC។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្ស៊ីនហ្សូ អាបេ ចាត់ទុកថាការបាញ់នេះជាការគំរាមកំហែងយ៉ាងខ្លាំងក្លាចំពោះប្រទេសជប៉ុន។ អាបេ បញ្ចេញប្រតិកម្មខ្លាំងៗថាសកម្មភាពរបស់កូរ៉េខាងជើងនេះមិនអាចអត់ឱនឲ្យបានទេ។
អង្គការសហប្រជាជាតិកំពុងតែព្យាយាមរារាំងការអភិវឌ្ឍអាវុធមីស៊ីលឆ្លងទ្វីបនិងនុយក្លេអ៊ែរបស់កូរ៉េខាងជើង ដើម្បីជាផ្នៃកនៃការក្សាសន្តិសុខតំបន់និងពិភពលោក។
ទោះយ៉ាងណាកូរ៉េខាងជើងកាន់តែប្រឹងប្រែងអភិវឌ្ឍកម្មវិធីអាវុធនុយក្លែអ៊ែនិងមីស៊ីលឆ្លងទ្វីបរបស់ខ្លួន ខណៈអាមេរិកកំពុងរៀបចំប្រព័ន្ធការពារមីស៊ីលនៅកូរ៉េខាងត្បូង៕