យ៉ាងហោចណាស់ស្ត្រីម្នាក់ស្លាប់និងមួយចំនួនទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារ ដោយចាក់នឹងកាំបិត កាលយប់ថ្ងៃពុធម្សិលមិញនៅ Russell Square ស្ថិតនៅចំកណ្តាលទីក្រុងឡុងដ៏នៃប្រទេសអង់គ្លេស។
នគរបាលបាននិយាយថា ការវាយប្រហារដោយចាក់កាំបិតនេះធ្វើឡើងនៅម៉ោង២២:៣៣នាទី។ ក្រោយមកនៅម៉ោង២២:៣៩នាទី សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដែលសង្ស័យថាជាអ្នកវាយប្រហារ។ នេះបើតាមសារព័ត៌មានBBC។
មនុស្សយ៉ាងតិច៦នាក់ត្រូវបានគេប្រទះឃើញរងរបួសនៅកន្លែងកើតហេតុ ហើយមួយសន្ទុះក្រោយមកស្ត្រីម្នាក់ដែលរងរបួសបានស្លាប់។ សមត្ថកិច្ចដាក់ការសង្ស័យជាជំហានដំបូងថា នេះជាការជំរុញឲ្យធ្វើសកម្មភាពពីពួកភេរវកម្ម៕












