បំផ្ទុះ​គ្រាប់​ក្នុង​មន្ទីរ​ពេទ្យ​សម្លាប់​មនុស្ស​យ៉ាង​តិច​៤៥​នាក់ របួស​រាប់​សិប​នាក់

មនុស្សយ៉ាងតិច ៤៥នាក់ ត្រូវបានសម្លាប់នៅថ្ងៃចន្ទនេះ ហើយរាប់សិបនាក់ទៀត បានរងរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅក្នុងមន្ទីរពេទ្យដ៏ធំមួយនៅទីក្រុងហ្គេតតា ប្រទេសប៉ាគីស្ថាន ខណៈមានក្ដីបារម្ភថា ចំនួនអ្នកស្លាប់អាចកើនឡើង។

ទីភ្នាក់ងារ AFP បានផ្សាយថា រូបភាពវីដេអូពីកន្លែងកើតហេតុ បានបង្ហាញសាកសពនៅលើដី ហើយខ្លះទៀតនៅឆេះហ៊ុយផ្សែងនៅឡើយ នៅក្នុងថ្លុកឈាម និងហ្គាស ខណៈអ្នកនៅរស់រានមានជីវិត ស្រែកយំទាំងតក់ស្លុក និងឱបគ្នាទៅវិញទៅមក។

ស្លាកស្នាមឆេះដ៏ធំនៅលើជញ្ជាំងស បានបង្ហាញពីកន្លែងផ្ទុះកើតឡើង។

AFP បានដកស្រង់សម្ដីក្រុមមន្ត្រីថា ការផ្ទុះនេះ បានកើតឡើងក្រោយពីអ្នកកាន់ទុក្ខ ក្នុងនោះមានទាំងអ្នកកាសែត និងមេធាវីផងដែរ បានប្រមូលផ្ដុំគ្នានៅឯមន្ទីរពេទ្យនោះ ក្រោយពីមានការបាញ់សម្លាប់មេធាវីជាន់ខ្ពស់ម្នាក់នៅក្នុងតំបន់។ អ្នកស្លាប់ជាច្រើន ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់នៅទីក្រុងហ្គេតតា លោក Daud Khilji បាននិយាយថា មនុស្សជាង ២០នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានអ្នកថតរូប ២នាក់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ