ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្លែង​ថាទ្រង់​ពិបាក​បំពេញ​កាតព្វកិច្ច

(រូបភាពពី Reuters)

ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ ព្រះជន្ម៨២ឆ្នាំបានថ្លែងសារដ៏កម្រតាមទូរទស្សន៍ទៅសាធារណជននៅរសៀលថ្ងៃចន្ទនេះថា ព្រះអង្គព្រួយបារម្ភថាព្រះជន្មរបស់ទ្រង់អាចធ្វើឲ្យទ្រង់ពិបាកបំពេញកាតព្វកិច្ច។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សុន្ទរកថារបស់ព្រះចៅអធិរាជជប៉ុនដែលបានថ្លែងតាមទូរទស្សន៍ថា មានការកម្រិតចំពោះការកាត់បន្ថយកាតព្វកិច្ចរបស់ទ្រង់ក្នុងឋានៈជា «និមិត្តរូបនៃប្រទេស» ដែលជាឋានៈរបស់ព្រះរាជវង្សជប៉ុនស្ថិតក្រោមរដ្ឋធម្មនុញ្ញនៅក្រោយសង្គ្រាមលោកលើកទី២។

ទូរទស្សន៍រដ្ឋជប៉ុន NHK បានរាយការណ៍កាលពីខែមុនថាព្រះចៅជប៉ុនដែលបានវះកាត់បេះដូងនិងជំងឺមហារីកនោះ ចង់ដាក់រាជ្យនៅពីរបីឆ្នាំខាងមុខដែលនេះគឺជាករណីមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជប៉ុនសម័យទំនើប។

ព្រះចៅអធិរាជជប៉ុនត្រូវបានកំណត់ជានិមិត្តរូបនៃប្រទេសនិងឯកភាពរបស់ប្រជាជននិងមិនមានអំណាចនយោបាយនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ