ឧទ្ធម្ភាគចក្រ​យោធា​ថៃ​មួយ​គ្រឿង​បាត់​ការ​ទាក់​ទង​នៅ​ភាគ​ខាង​ជើង

លោកអ្នកនាងស្ដាប់ជាទីមេត្រី! ឧទ្ធម្ភាគចក្រមួយរបស់យោធាភូមិភាគទី ៣ ថៃ បានបាត់ការទាក់ទង ជាមួយមន្ត្រីយោធា ៥នាក់ ក្នុងនោះមានឧត្ដមសេនីយ៍ ណុបផន រួនចន្ទន៍ មេបញ្ជាការយោធាភូមិភាគ ៤។

កាសែតបាងកក ប៉ុស្តិ៍របស់ថៃ បានផ្សាយថា ឧទ្ធម្ភាគចក្រនោះ បានដាច់ការទាក់ទងពីតួម៉មបញ្ជាការហោះហើរ នៅ ៣០នាទីក្រោយពីហោះហើរចេញពីស្រុកប៉ាងម៉ាផា ក្នុងខេត្តមែហុងសន។

លោកឧត្ដមសេនីយ៦ ស៊ុំសក្តិ និលបានឈឺតត្រកូល មេបញ្ជាការយោធាភូមិភាគ ៣ ថៃ បានបញ្ជាក់ពីរឿងនេះទៅកាសែតបាងកក ប៉ុស្តិ៍ថា ឧទ្ធម្ភាគចក្រនោះ បានដាច់ការទាក់ទងពីតួម៉មបញ្ជាការហោះហើរនៅម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីចាកចេញពីបំពេញប្រតិបត្តិការជំនួយទឹកជំនន់ និងត្រឡប់ទៅខេត្តពិស្ណុលោកវិញ។

ឧទ្ធម្ភាគចក្រនោះ បានហោះហើរទៅខេត្តមែហុងសន កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញ ក្នុងប្រតិបត្តិការជួយសង្គ្រោះនៅស្រុកប៉ៃ និងស្រុកប៉ាងម៉ាផា ដែលរងគ្រោះទឹកជំនន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ