តម្រួត​ថៃ​ផ្ដល់​រង្វាន់​១​សែន​បាត​​ជា​ថ្នូរ​នឹង​ព័ត៌មាន​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​នៅ​ភាគ​ខាងត្បូង

(រូបភាពពី Reuters)

អាជ្ញាធរខេត្តស៊ូរ៉ាត់ថានីនៅភាគខាងត្បូងប្រទេសថៃ បានប្រកាសផ្ដល់ប្រាក់រង្វាន់១សែនបាតចំពោះបុគ្គលណាផ្ដល់ព័ត៌មានអំពីជនសង្ស័យ៤រូបដែលត្រូវបានគេជឿថាជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅខេត្តនេះកាលពីថ្ងៃទី១២ខែសីហា។

កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថាមុខជនសង្ស័យទាំង៤រូបនេះត្រូវកាមេរ៉ាសុវត្ថិភាពចាប់បានកាលពីថ្ងៃទី១២ ខែសីហាកន្លងមក ប៉ុន្តែមិនច្បាស់លាស់ ដោយសារពួកគេពាក់ម៉ាស់មុខ មួក និងវែនតា។

កាសែតថៃមួយនេះបានដកស្រង់សម្ដីមេតម្រួតថៃនៅខេត្តស៊ូរ៉ាត់ថានី ដែលបាននិយាយនៅថ្ងៃនេះថាតម្រួតខេត្តមួយនេះបានសម្រេចផ្ដល់ប្រាក់រង្វាន់ដល់មហាជនឲ្យជួយរកជនសង្ស័យទាំង៤នោះ។

កាសែតនេះបានផ្សាយបន្តថាតម្រួតថៃផ្ដល់ប្រាក់រង្វាន់១សែនបាតជាថ្នូរទៅនឹងការផ្ដល់ព័ត៌មានអំពីរូបរាងជនសង្ស័យ ទីកន្លែងរស់នៅរបស់ជនសង្ស័យ ព្រមទាំងទីកន្លែងដែលជនសង្ស័យចេញទៅហូបអាហារ។

ការបំផ្ទុះគ្រាប់បែកចំនួន១៣លើកនិងការបំផ្លាញទ្រព្យសម្បត្តិ បានវាយប្រហារទៅលើទីក្រុងនិងខេត្តនានានៅភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃទី១១និងថ្ងៃទី១២ ខែសីហាកន្លងមក ដោយបានផ្ដាច់ជីវិតមនុស្ស៤នាក់និងបង្កឲ្យមនុស្ស៣៥នាក់រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ