អាជ្ញាធរឥណ្ឌូនេសីុបានពង្រឹងសន្តិសុខនៅកោះបាលី បន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីចុងសប្តាហ៍កន្លងមកថា ជនសង្ស័យជាពួកឧទ្ទាមមានផែនការវាយប្រហារទៅលើកោះលម្ហែកម្សាន្តមួយនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីរបស់ប៉ូលិសនគរបាល។
ស្នងការនគរបាលកោះបាលី លោក Sugeng Priyanto និយាយថាអាជ្ញាធរបានបង្កើនសន្តិសុខនៅគ្រប់ច្រកចូលកោះបាលីទាំងអស់ ពាក់ព័ន្ធនឹងព័ត៌មានអំពីការចាប់ខ្លួនភេរវជននិងផែនការវាយប្រហារលើកោះបាលី។
នគរបាលប្រឆាំងភេរវកម្មបាននិយាយកាលពីចុងសប្ដាហ៍កន្លងមកថា ពួកគេកំពុងស៊ើបអង្កេតថា តើជនសង្ស័យចាប់ខ្លួនបានកាលពីសប្ដាហ៍មុននៅកោះស៊ូម៉ាត្រានោះ បានរៀបចំផែនការវាយប្រហារលើកោះបាលីឬយ៉ាង ណា។
Reuters បានផ្សាយបន្តថានគរបាលឥណ្ឌូនេស៊ីបានរកឃើញគ្រាប់បែកនិងគ្រឿងផ្ទុះកម្លាំងខ្លាំងដទៃទៀតនៅអំ ឡុងការសម្រុកចូលផ្ទះជនសង្ស័យ។
ការបំផ្ទុះគ្រាប់បែកនៅលើកោះទេសចរណ៍មួយនេះកាលពីឆ្នាំ២០១២ ត្រូវបានរៀបចំឡើងដោយក្រុមឧទ្ទាមនៅក្នុងស្រុក ដោយបានសម្លាប់មនុស្ស២០២នាក់ ដែលភាគច្រើនជាជនជាតិអូស្ត្រាលីនិងជំរុញឲ្យមានការរឹតបន្តឹងសន្តិសុខទូទាំងប្រទេស៕