ទឹកជំនន់នៅជប៉ុនសម្លាប់មនុស្ស៩នាក់នៅមណ្ឌលមនុស្សចាស់

ទឹកជំនន់នៅជប៉ុន (រូបភាពពី Reuters)

ទឹកជំនន់បានជន់លិចមណ្ឌលមនុស្សចាស់មួយនៅជប៉ុន ដោយបានសម្លាប់មនុស្ស៩នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់បណ្ដាលមកពីព្យុះទីហ្វុងបោកបក់ទៅលើភាគខាងជើងជប៉ុនកើនឡើងដល់យ៉ាងតិច១១នាក់។

នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីប៉ូលិសជប៉ុន។

Reuters បានផ្សាយថាប៉ូលិសបានរកឃើញសពមនុស្ស៩នាក់នៅក្នុងមណ្ឌលមនុស្សចាស់នោះ ស្ថិតនៅទីក្រុង Iwaizumi នៅថ្ងៃពុធនេះ ប៉ុន្តែប៉ូលិសមិនបានដឹងច្បាស់ថា តើមណ្ឌលនោះត្រូវទឹកជន់លិចតាំងពេលណានោះទេ។

Reuters បានបន្តថាប៉ូលិសក៏មិនច្បាស់ផងដែរថា ហេតុអ្វីមនុស្សទាំងនោះ មិនត្រូវបានគេនាំចេញទៅកន្លែងមានសុវត្ថិភាពនៅមុនព្យុះបោកបក់ទៅលើ។

មនុស្សជាង១ពាន់នាក់ទៀតត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារទឹកជំនន់កើតចេញពីព្យុះទីហ្វុង Lionrock។

ប៉ូលិសប្រាប់ Reuters ថាសពបុរសម្នាកត្រូវបានគេប្រទះឃើញនៅជិតទន្លេនៅទីក្រុង Iwaizumi ហើយសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញនៅទីក្រុង Kuji។

ទូរទស្សន៍បានបង្ហាញរូបភាពទឹកជំនន់នៅទន្លេនោះដោយមានរថយន្តនិងផ្ទះសម្បែងលិចនៅក្នុងលិច ខណៈក្រុមជួយសង្គ្រោះបានជិះឧទ្ធម្ភាគចក្រជួយមនុស្សជាប់នៅក្នុងទឹកជំនន់។

ប៉ូលិសនិយាយថា មនុស្សជាច្រើននាក់កំពុងបាត់ខ្លួននៅភាគខាងជើងកោះ Hokkaido៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ