ចំណូល​បានពីភ្ញៀវទស្សនារមណីយដ្ឋានអង្គរកើនឡើង​ជាង២%

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

គ្រឹះស្ថានអង្គរបានផ្សព្វផ្សាយរបាយការណ៍ថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៦នេះ ចំណូលបានពីការលក់សំបុត្រឲ្យភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរមានការកើនឡើង បើប្រៀនធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយថ្ងៃទី១ខែកញ្ញា ស្តីពីស្ថិតិភ្ញៀវទេសចរ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានបង្ហាញថា ៨ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រាក់ទទួលពីភ្ញៀវទេសចរបានចំនួន ៤០ ៧៦៨ ៦៨០ ដុល្លារ។ របាយការណ៍បញ្ជាក់ថា ចំនួននេះកើនឡើង ២,៣៧ភាគរយ បើប្រៀបធៀបឆ្នាំ២០១៥។

របាយការណ៍ឲ្យដឹងទៀតថា  ៨ខែដំបូងនេះ មានភ្ញៀវទេសចរចំនួន ១ ៤៣២ ៣១៦នាក់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននៃភ្ញៀវនេះកើនចំនួន២,0១%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ