កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថា មនុស្សម្នាក់បានស្លាប់ ហើយ ៣នាក់ទៀតបានរងរបួស នៅពេលគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើង នៅលើទូរថភ្លើង នៅខេត្តផាត់តានី កាលពីល្ងាចថ្ងៃម្សិលមិញ ដោយបានផ្ដាច់ខ្សែរថយន្តភ្លើងពីតំបន់ Sungai Kolok ទៅបាងកក។
បាងកកប៉ុស្តិ៍ បានបន្ថែមថា ការបំផ្ទុះនោះកើនឡើងនៅម៉ោងប្រហែល ៥កន្លះល្ងាច នៅស្ថានីយ៍រថភ្លើង ស្ថិតនៅភូមិនិគមគោកភូ។
តម្រួតថៃជឿថា ការបំផ្ទុះនោះ មានជាប់ពាក់ព័ន្ធនឹងក្រុមបះបោរនៅភាគខាងត្បូង ជាទីដែលបានសម្លាប់មនុស្សអស់ ៦៥០០នាក់រួចមកហើយ ហើយមនុស្សរាប់ពាន់នាក់ទៀតរងរបួស នៅក្នុងរយៈពេលជាង ១២ឆ្នាំមកនេះ៕