ប្រមុខរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំសំខាន់ៗដទៃទៀត ដែលគ្រោងរៀបចំធ្វើឡើងនៅឯប្រទេសឡាវ នៅថ្ងៃស្អែកនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះថា លោកនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមប្រជុំកំពូលអាស៊ានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញានេះ។
នេះជាការធ្វើដំណើរលើកទី ២ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសឡាវ មួយខែក្រោយពីលោកបានធ្វើដំណើរទៅទទួលពានរង្វាន់សមិទ្ធិផលអមតៈអាស៊ាន កាលពីដើមខែសីហាកន្លងមក៕