យុវជនទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យនៅហុងកុងជាប់ឆ្នោតក្នុងក្រុមមេដឹកនាំ

យុវជនដែលសកម្មក្នុងការទាមទារឲ្យការគ្រប់គ្រងនៅហុងកុងធ្វើតាមទម្រង់ប្រជាធិបតេយ្យទាំងស្រុងនិងមានបំណងឲ្យឯករាជ្យចេញពីចិននោះ ជាប់ឆ្នោតក្នុងក្រុមប្រឹក្សារដ្ឋបាលដឹកនាំដែនដីមួយនេះ។

កាលពីឆ្នាំ២០១៤ យុវជនបានចេញមុខតវ៉ាទាមទារឲ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំហុងកុងតាមបែបលទ្ធិប្រជាធិបតេយ្យពេញលេញ។ ក្នុងចំណោមយុវជនទាំងនោះ យុវជនម្នាក់ឈ្មោះ Nathan Law អាយុ២៣ឆ្នាំ បានជាប់ឆ្នោតក្នុងសមាជិកក្រុមប្រឹក្សារដ្ឋបាលដឹកនាំដែនដីហុងកុងក្នុងលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃនេះ។

ការជាប់ឆ្នោតយុវជនរូបនេះជាលើកដំបូងហើយនៅហុងកុង ដែលយុវជនបង្ហាញឥទ្ធិពលរបស់ខ្លួនក្នុងវិស័យនយោបាយ។ ទោះយ៉ាង គេមានការបារម្ភថាយុវជននឹងរងគំនាបច្រើនពីទីក្រុងប៉េង ព្រោះក្នុងក្រុមប្រឹក្សារដ្ឋបាលនេះមាន៧០អាសនៈហើយសំឡេងភាគច្រើនលើសលប់ទីក្រុងប៉េកាំងជាអ្នកជ្រើសតាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ