ឥណ្ឌូនេស៊ីចាប់​ខ្លួន​ជនសង្ស័យប៉ងវាយប្រហារនៅសិង្ហបុរី

អាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួនជនសង្ស័យម្នាក់នៅលើទឹកដីរបស់ខ្លួនដែររងការចោទថាប៉ុនប៉ងវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅឆ្នេរសមុទ្ររបស់សិង្ហបុរី។

ទីភ្នាក់ងារសារព័ត៌មាន Antara បានដកស្រង់សំដីអ្នកនាំពាក្យនគរបាលជាតិឥណ្ឌូនេស៊ី លោក Agus Rianto ចុះផ្សាយថាបុរសម្នាក់ដែលគេសង្ស័យហើយត្រូវបានចាប់ខ្លួននោះអាយុ២៤ឆ្នាំ។ បុរសនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងហាងលក់អាហ្វេអ៊ីនធើណែតនៅ Batu Aji, Batam កាលពីកាលពីថ្ងៃសៅរ៍។

បុរសដែលសមត្ថកិច្ចចាប់ខ្លួននោះគេសង្ស័យថាស្ថិតនៅក្នុងក្រុម KGR@Katibah GR ជាក្រុមដឹកនាំដោយ Gigih Rahmat Dewa ជាអ្នកដែលរងការចោទថានៅពីក្រោយការវាយប្រហារឆ្នេរ Marina Bay របស់សិង្ហបុរី។

កាលពីខែសីហា កម្លាំងបង្ក្រាបអំពើភេរវកម្មបានឃាត់ខ្លួនជនសង្ស័យ៦នាក់ដែលប៉ុនប៉ងវាយប្រហារនៅសិង្ហបុរី។ បុរសទាំង៦នាក់នោះក៏រងការចោទថាជាប់ពាក់ព័ន្ធក្រុមភេរវកម្ម KGR@Katibah GR៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ