មនុស្ស២នាក់បានស្លាប់ហើយ៩នាក់ទៀតបានរងរបួស ក្រោយពីមានការបំផ្ទុះគ្រាប់បែកនៅឯសាលារៀនមួយកន្លែង ស្ថិតនៅក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ នៅថ្ងៃនេះ។
កាសែតថៃមួយនេះ បានផ្សាយថា គ្រាប់បែកមួយដែលត្រូវបានគេដាក់នៅកន្លែងសម្រាកមួយរបស់ក្រុមសន្តិសុខ បានផ្ទុះឡើង ដោយបណ្ដាលទាហានម្នាក់រងរបួស អំឡុងពេលការពារគ្រូបង្រៀន។
ការបំផ្ទុះគ្រាប់បែកនេះ បានកើតឡើង ៣សប្ដាហ៍ក្រោយពីមានការបំផ្ទុះគ្រាប់បែកជាច្រើនលើកទៅលើទីក្រុងទេសចរណ៍ហួហ៊ីន និងបណ្ដាខេត្តដទៃទៀត នៅភាគខាងត្បូង កាលពីពាក់កណ្ដាលខែមុន ដែលបានសម្លាប់មនុស្ស ៤នាក់ និងបង្កឲ្យមនុស្សរាប់សិបនាក់រងរបួស។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters មនុស្សជាង ៦៥០០នាក់ហើយ ត្រូវបានគេសម្លាប់ នៅក្នុងអំពើហិង្សានៅខេត្តយ៉ាឡា ណារ៉ាធីវ៉ាត់ និងផាត់តានី ដែលជាខេត្តសម្បូរទៅដោយជនមូស្លីម៕