លោក អូបាម៉ា សម្តែងការសោកស្តាយករណីអាមេរិក​ទម្លាក់គ្រាប់បែកនៅឡាវ

លោក បារ៉ាក់ អូបាម៉ា (រូបភាពពី Reuters)

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា សម្តែងការសោកស្តាយ ចំពោះករណីអាមេរិកទម្លាក់គ្រាប់បែកលើប្រទេសឡាវជាទ្រង់ទ្រាយធំកាលពីអំឡុងសង្គ្រាមវៀតណាមនៅទសវត្សរ៍៦០និង៧០។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ លោក អូ បាម៉ា បានពិពណ៌នាថា ឡាវទទួលរងគ្រោះថ្នាក់ខ្លាំងក្នុងប្រវត្តិសាស្ត្រគឺជាមធ្យមរយៈពេល៨នាទីមានការទម្លាក់គ្រាប់បែកមួយ នៅក្នុងអំឡុងពេលសង្គ្រាមវៀតណាមចាប់ពីឆ្នាំ១៩៦៤ដល់១៩៧៣។ លោក អូបាម៉ា បញ្ជាក់ថាការទម្លាក់គ្រាប់នេះ ធ្វើឲ្យឡាវរងគ្រោះខ្លាំងជាងសង្គ្រាមលោកលើកទី២ទៅទៀត។

ប្រជាពលរដ្ឋឡាវបានពិពណ៌នាប្រាប់លោក អូបាម៉ា ដែរថា ការទម្លាក់គ្រាប់របស់អាមេរិកលើទឹកដីរបស់ឡាវពេលនោះ មានលក្ខណៈដូចភ្លៀងធ្លាក់។

ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិរូបនេះថ្លែងដោយការជឿជាក់ថា អាមេរិកមានកាតព្វកិច្ចជាសីលធម៌ក្នុងការជួយជួសជុលការខូចខាតរបស់ឡាវ។

ឡាវត្រូវចំណាយ៩០លានសម្រាប់គម្រោងដោះស្រាយបញ្ហាគ្រាប់បែកចង្ក្រោមនិងអាវុធមិនទាន់ផ្ទុះរយៈពេល៣ឆ្នាំទៅមុខទៀត។ ចំណែក២០ឆ្នាំកន្លងទៅឡាវបានចំណាយ១០០ដុល្លារក្នុងការដោះស្រាយបញ្ហាទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ