តុលាការនាំខ្លួនស្រ្តីសកម្មជនបឹងកក់ទៅសាកសួរជុំវិញបទល្មើសថ្មីមួយទៀត

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

សាលាដំបូងរាជធានីភ្នំពេញបាននាំខ្លួនសកម្មជនដីធ្លីល្បីឈ្មោះម្នាក់នៅតំបន់បឹងកក់ទៅសាកសួរជុំវិញអ្វីដែលតុលាការចោទថា ប្រមាថរាជការសាធារណៈនិងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ខណៈអ្នកស្រី ទេព វន្នី ត្រូវបានតុលាការកាត់ឲ្យជាប់ទោស៦ថ្ងៃទាក់ទងការធ្វើយុទ្ធនាការអាវខ្មៅ។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះចៅក្រមសើបសួរលោក នូ វាសនា បានបង្គាប់ឲ្យអ្នកស្រី ទេព វន្នី ចូលខ្លួនដើម្បីសួរនាំលើសំណុំរឿងព្រហ្មទណ្ឌកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ ជាបទចោទថាប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

តុលាការបានចោទប្រកាន់ អ្នកស្រី ទេព វន្នី ដោយភ្ជាប់ករណីដែលគាត់ដឹកនាំសកម្មជនដីធ្លីតវ៉ានៅជិតផ្ទះលោក ហ៊ុន សែន កាលពីឆ្នាំ២០១៣។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានសកម្មជនបឹងកក់ទាមទារឲ្យរដ្ឋាភិបាលបញ្ចេញវីឌីអូឃ្លីបនៅក្នុងកាមេរ៉ាផ្ទះលោកនាយករដ្ឋមន្ត្រីដោយថា ដើម្បីបង្ហាញពីតម្លាភាព ករណីតុលាការចោទប្រកាន់អ្នកស្រី ទេព វន្នី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ