បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ឌូណល ត្រាំ បានថ្លែងកាលពីម្សិលមិញថា មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ជាមេដឹកនាំល្អជាង លោក អូបាម៉ា មេដឹកនាំអាមេរិកពេលបច្ចុប្បន្ន។
នៅក្នុងវេទិកាមួយកាលពីថ្ងៃពុធម្សិលមិញ លោក ត្រាំ ថ្លែងថា លោក ពូទីន ជាមេដឹកនាំដែលខ្លាំងក្នុងការគ្រប់គ្រងប្រទេស។ លោកថា ប្រទេសទាំងពីរមានប្រព័ន្ធដឹកនាំខុសគ្នាតែ លោកថាមិនសំដៅលើប្រព័ន្ធដឹកនាំទេ គឺសំដៅលើមេដឹកនាំគឺលោក ពូទីន មានលក្ខណៈល្អប្រសើរច្រើនជាងលោក អូបាម៉ា។ នេះបើតាមសារព័ត៌មាន BBC។
លោក ត្រាំ ថ្លែងថា លោកមានសមត្ថភាពនិងងាយស្រួលណាស់ក្នុងការជជែកពង្រឹងមិត្តភាពជាមួយ ពូទីន ហើយក៏ងាយស្រួលក្នុងការពង្រឹងមិត្តភាពជាមួយរុស្ស៊ីដែរ៕












