សិស្សស្រីម្នាក់នៅរដ្ឋ Texas បាញ់មិត្តប្រុស ហើយបាញ់សម្លាប់ខ្លួន

(រូបភាពពី AP Image)

សិស្សស្រីអាយុ១៤ឆ្នាំម្នាក់រៀននៅសាលារៀនមួយនៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក បានប្រើប្រាស់កាំភ្លើងបាញ់មិត្តប្រុសរបស់ខ្លួន រួចមកបានប្រើកាំភ្លើងដដែលបាញ់សម្លាប់ខ្លួនឯងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា សិស្សជាមិត្តប្រុសរបស់សិស្សស្រីនោះមានអាយុ១៦ឆ្នាំគឺមិនបានស្លាប់ទេ ក្រោយពេលបាញ់ប្រហារ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់នោះ ហើយបើតាមស្ថាននៃរបួសគេសន្និដ្ឋានថា មិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតទេ។

សហរដ្ឋអាមេរិកកំពុងញាំញីខ្លាំងដោយសារការបាញ់ប្រហារគ្នានៅតាមសាលារៀន ដែលបង្កដោយសិស្សសាលានិងបុគ្គលិកធ្វើការនៅតាមសាលា។ របាយការណ៍សមត្ថកិច្ចបង្ហាញថា តាំងពីឆ្នាំ២០០៧មក ករណីបាញ់ប្រហារនៅតាមសាលារៀនបានបណ្តាលឲ្យមនុស្សស្លាប់៣២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ