អតីត​នាយករដ្ឋ​មន្ត្រី​អង់គ្លេស​លា​ចាក​នយោបាយ

អតីត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស លោក David Cameron (រូបភាពពី AFP)

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានលាលែងពីសមាជិកសភាអង់គ្លេសហើយកាលពីថ្ងៃម្សិលមិញ ដែលកើតឡើងមិនដល់៣ខែក្រោយពីលោកបរាជ័យនៅក្នុងការបោះឆ្នោតប្រជាមតិមួយ ដែលលោកមិនចង់ឲ្យអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុប។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

លោក Cameron បានចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីកាលពីខែមិថុនាតែប៉ុន្មានម៉ោងក្រោយពីការបោះឆ្នោតប្រជាមតិសម្រេចចាកចេញពីសហភាពអឺរ៉ុប ដោយលោកបានប្រគល់តំណែងទៅអ្នកស្រី Theresa May កាលពីខែកក្កដាកន្លងមក។

បើតាម AFP លោក Cameron បានប្រកាសថា លោកចាកចេញពីនយោបាយដោយសារតែកាលៈទេសៈនិងតថភាពនយោបាយសម័យទំនើប ដែលធ្វើឲ្យលោកពិបាកបន្តទៅមុខទៀត ប៉ុន្តែលោកថា លោកគាំទ្រអ្នកស្រី May យ៉ាងពេញទំហឹង ព្រមទាំងមានទំនុចចិត្តថាអង់គ្លេសនឹងកាន់តែរីកលូតលាស់ក្រោមការដឹកនាំរបស់អ្នកស្រី។

អតីតនាយករដ្ឋមន្ត្រីរូបនេះបានរងការរិះគន់ ក្រោយពីបរាជ័យនៅក្នុងការបោះឆ្នោតប្រជាមតិដ៏គួរឲ្យភ្ញាក់ផ្អើលនាពេលកន្លងមក។

ក្រុមអ្នករិះគន់បានចោទលោកថាគឃ្លើនក្នុងការរៀបចំប្រជាមតិតាំងពីដំបូងនិងចាត់ចែងមិនត្រឹមត្រូវនៅក្នុងយុទ្ធនាការប្រឆាំងនឹងការចាកចេញពីសហគមន៍អឺរ៉ុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ