អាមេរិក​សម្ញែង​អំណាច​កង​ទ័ព​អាកាស​​ដាក់​កូរ៉េ​ខាង​ជើង

អំណាច​កង​ទ័ព​អាកាសរបស់អាមេរិក (រូបភាពពី Reuters)

យន្តហោះទម្លាក់គ្រាប់បែក២គ្រឿងរបស់កងយោធាអាមេរិកបានហោះហើរពីលើប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារនេះដែលជាការបង្ហាញអំណាចនិងសាមគ្គីភាពជាមួយកងទ័ពកូរ៉េខាងត្បូងចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅឧបទ្វីបកូរ៉េ ក្រោយការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៥របស់កូរ៉េខាងជើង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters យន្តហោះទម្លាក់គ្រាប់បែក B-1 ២គ្រឿងនោះបានអនុវត្តការហោះហើរក្នុងកម្ពស់ទាបបំផុតនៅលើមូលដ្ឋានកងទ័ពអាកាសអូសាន នៅកូរ៉េខាងត្បូង ដែលស្ថិតនៅចម្ងាយ៧៧គីឡូម៉ែត្រ ពីតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរនិងស្ថិតក្នុងចម្ងាយប្រហែល៤០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។

តាមគម្រោង ការហ្វឹកហាត់នេះត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃម្សិលមិញ ប៉ុន្តែបានពន្យារពេល ដោយសារតែបញ្ហាអាកាសធាតុនៅកោះហ្គាម ដែលជាមូលដ្ឋានរបស់យន្តហោះទម្លាក់គ្រាប់នេះ។

យន្តហោះគ្រាប់បែកនោះមានសមត្ថភាពអាចដឹកអាវុធដែលបញ្ជាពីចម្ងាយនិងអាវុធគ្មានការបញ្ជារបស់កងទ័ពអាកាសអាមេរិក។ យន្តហោះចម្បាំងកូរ៉េខាងត្បូងនិងអាមេរិក បានបើកអមយន្តហោះទាំងពីរគ្រឿងនោះអំឡុងពេលហ្វឹកហាត់ហោះហើរយឺតៗនៅលើមូលដ្ឋានយោធាអូសាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ