រដ្ឋាភិបាល​ថៃ​ថាមាន​ការ​​ឆ្លង​វីរុស​ហ្ស៊ីកា​ប្រហែល​២០០​ករណី​ហើយ

(រូបភាពពី Reuters)

អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា ការរីករាលដាលនៃវីរុសហ្ស៊ីកាប្រហែល២០០ករណីត្រូវបានគេរកឃើញ ចាប់តាំងពីខែមករាដើមឆ្នាំនេះ ដែលធ្វើឲ្យថៃក្លាយប្រទេសមួយមានវីរុសប្រភេទនេះខ្ពស់ជាងគេនៅក្នុងតំបន់។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បញ្ជាក់ថានេះជាលើកដំបូងហើយដែលក្រសួងសុខាភិបាលថៃបានបញ្ជាក់ពីចំនួនករណីឆ្លងវីរុសហ្ស៊ីកា នៅក្នុងឆ្នាំនេះ។

ការប្រកាសដូច្នេះរបស់អាជ្ញាធរសុខាភិបាលថៃ បានកើតឡើងមួយថ្ងៃក្រោយពីអ្នកជំនាញសុខាភិបាលបានអំពាវនាវទៅប្រទេសនេះឲ្យបង្ហាញតម្លាភាពនៅក្នុងការរាយការណ៍ពីការរីករាលដាលនៃវីរុសហ្ស៊ីកាទៅដល់សាធារណជន បន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលថៃមិនសូវឲ្យតម្លៃលើ់ហានិភ័យកើតចេញពីការរីករាលដាលនៃវីរុសនេះ។

ក្រុមមន្ត្រីសុខាភិបាលបានបង្ហាញក្ដីបារម្ភថា ការទម្លាយព័ត៌មាននៃការរីករាលដាលវីរុសហ្ស៊ីកានេះនឹងធ្វើឲ្យអន្តរាយដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ។

ចំណែកនៅឯប្រទេសសិង្ហបុរីឯណោះវិញ អាជ្ញាធរសុខាភិបាលបានរាយការណ៍ពីអ្នកជំងឺឆ្លងវីរុសហ្ស៊ីកាលើកទីមួយកាលពីថ្ងៃទី២៧ខែសីហាកន្លង ហើយចាប់តាំងពីពេលនោះមក ចំនួននៃការឆ្លងវីរុសហ្ស៊ីកាបានកើនឡើងរហូតដល់ជាង៣០០ករណីហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ