ពលការនីខ្មែរម្នាក់ត្រូវបុរសបរទេសវាយច្របាច់កនៅកូរ៉េខាងត្បូង

ពលការនីខ្មែរម្នាក់ត្រូវបុរសបរទេសវាយច្របាច់កនៅកូរ៉េខាងត្បូង (រូបភាពពី ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង)

ស្រ្តីខ្មែរម្នាក់ដែលទៅធ្វើនៅក្រៅប្រទេស ត្រូវបានបុរសបរទេសម្នាក់វាយដំនិងច្របាច់ក ផ្តួលនៅក្នុងបន្ទប់មួយនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមវីដេអូឃ្លីបមួយដែលត្រូវបានផ្សាយនៅតាមហ្វេសប៊ុក។

ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបានឲ្យដឹងតាមហ្វេសប៊ុករបស់ខ្លួនថា៖ “ជនរងគ្រោះឈ្មោះ សួង ស្រីនិច អាយុ ២៨ឆ្នាំ មកពីស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងបម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់ អ៊ឺយចុងប៊ូ ត្រូវបានមេការជនជាតិចិនម្នាក់ ប្រើអំពើហិង្សាវាយមកលើខ្លួនក្នុងផ្ទះបាយ កាលពីម៉ោង១០យប់ថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៦ ”។

បើតាមហ្វេសប៊ុករបស់ស្ថានទូតកម្ពុជា លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត បានចាត់ឲ្យក្រុមការងារស្ថានទូតសួរនាំជនរងគ្រោះ ដើម្បីស្ដាប់ដំណើររឿងនិងស្វែងរកដំណោះស្រាយផ្លូវច្បាប់ជូនគាត់។ ទីក្រុងសេអ៊ូល បានផ្តល់កូតានាំពលករខ្មែរទៅធ្វើការងារនៅទីនោះ ក្នុងមួយឆ្នាំៗចន្លោះពី៣០០០ទៅ៥០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ