សុខភាពលោកស្រី គ្លីនតុន​ បានប្រសើរឡើង​អាចយន្តយុទ្ធនាការរកអ្នកគាំទ្រ​

លោកស្រី​ ហ៊ីលឡារី គ្លីនតុន (រូបភាពពី AP)

វេជ្ជបណ្ឌិតរបស់លោកស្រី គ្លីនតុន ថ្លែងកាលពីថ្ងៃពុធម្សិលមិញថា សុខភាពរបស់បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យរូបនេះបានប្រសើរឡើងវិញ ហើយអាចបន្តយុទ្ធនាការរកសំឡេងគាំទ្របានដូចធម្មតា។

កាលពីថ្ងៃទី១១ខែកញ្ញា លោកស្រី គ្លីនតុន ត្រូវជំងឺរលាកសួតទុក្ខខ្លាំង ពេលដែលលោកស្រីចូលរួមពិធីរំឭកការវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ហើយលោកស្រីចាកចេញមុនកម្មវិធីនោះចប់។

ការប្រកាសរបស់អំពីសុខភាពរបស់លោកស្រី គ្លីនតុន ពេលនេះធ្វើឡើងស្របពេល លោក ឌូណល ឌ្រាំ គូប្រជែងរបស់លោកស្រី បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយពីស្ថានភាពសុខភាពរបស់លោកមានភាពល្អប្រសើរ។

បេក្ខជនប្រធានាធិបតីអាមេរិកទាំងពីរគឺជាមនុស្សដែលមានវ័យចាស់ជាងដែលមិនធ្លាប់មានការប្រកួតប្រជែងសម្រាប់សេតវិមាននៅពេលកន្លងទៅ។  ពេលនេះប្រព័ន្ធផ្សព្វផ្សាយកំពុងចាប់អារម្មណ៍លើព័ត៌មានបញ្ហាសុខភាពរបស់ពួកគេ។ លោកស្រី ហ៊ីលឡារី គ្លីនតុន បច្ចុប្បន្នអាយុ៦៩ឆ្នាំ ចំណែកលោក ឌូណល ឌ្រាំ មានអាយុ៧០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ