អូបាម៉ា ប្តេជ្ញាលុបទណ្ឌកម្មសេដ្ឋកិច្ចលើមីយ៉ាន់ម៉ា

លោកស្រី អ៊ុង សានស៊ូជី និងលោក បារ៉ាក់ អូបាម៉ា (រូបភាពពី AFP)

ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា សម្រេចស្តារទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសមីយ៉ាន់ម៉ានិង លុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅពេលឆាប់ៗខាងមុខនេះ ខណៈលោកស្រី អ៊ុង សានស៊ូជី បំពេញទស្សនកិច្ចនៅសេតវិមានកាលពីថ្ងៃពុធម្សិលមិញ។

ប្រធានាធិបតីអាមេរិកលោក អូបាម៉ា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក អ៊ុង សានស៊ូជី ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងបន្ទាប់ពីលោកស្រីបន្ទាប់ពីឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន។ លោក អូបាម៉ា ក៏បានប្រកាសពីការស្តារសេដ្ឋកិច្ចបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនោះរួមទាំងមីយ៉ាន់ម៉ា ដែលទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចច្រើនទសវត្សរ៍មកនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

លោក អូបាម៉ា ថ្លែងថាពេលនេះអាមេរិកកំពុងរៀបចំការដកទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់យ៉ាដែលនឹងដាក់ចេញនៅពេលឆាប់ៗនេះ ធ្វើឡើងដោយស្ងៀមស្ងាត់។ លោកបញ្ជាក់ថា នេះជាការផ្តល់អំណោយថ្មីដល់ប្រជាជនភូមាក្នុងការធ្វើពាណិជ្ជកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ