អាជ្ញាធរសុខាភិបាលសិង្ហបុរី បានប្រកាសថា ការឆ្លងវីរុសហ្ស៊ីកា ១៤ករណីទៀត ត្រូវបានគេរកឃើញនៅប្រទេសនេះ គិតត្រឹមល្ងាចថ្ងៃម្សិលមិញ ដែលធ្វើឲ្យចំនួននៃការឆ្លងវីរុសនេះ កើនឡើងដល់ ៣៦៩ករណីហើយ។
ទីភ្នាក់ងារបរិស្ថានជាតិ បានប្រកាសនៅលើវេបសាយរបស់ខ្លួនថា ក្នុងចំណោមការឆ្លង ១៤ករណីនោះ ៤ករណីឆ្លងពីតំបន់ Aljunied ដែលធ្វើឲ្យចំនួនឆ្លងចេញពីទីតាំងនេះ កើនឡើងដល់ ២៨៣ករណី និងជាទីតាំងរីករាលដាលវីរុសហ្ស៊ីកាធំជាងគេនៅក្នុងប្រទេសសិង្ហបុរី។
ទីភ្នាក់ងារនេះ បានបន្ថែមថា ចំណែកករណីឆ្លងដទៃទៀត កើតចេញពីតំបន់ផ្សេងទៀត ក្នុងនោះមានទាំងទីតាំងរីករាលដាលថ្មីនៅ Sengkang ផងដែរ៕