ទាហាន​ឥណ្ឌានិង​ប៉ាគីស្ថាន​​បាញ់​ប្រហារ​គ្នា​នៅ​តំបន់​កាស្មៀរ

ការបាញ់ប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតាមព្រំដែនមានជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាននៅតំបន់កាស្មៀ កាលពីថ្ងៃម្សិលមិញនេះ ពោលគឺ២ថ្ងៃក្រោយពីមានការវាយប្រហារដ៏បង្ហូរឈាមទៅលើមូលដ្ឋានឥណ្ឌា ដែលក្រុងញូវដេលីបានថ្កោលទោសទៅលើពួកឧទ្ទាមមានមូលដ្ឋាននៅប៉ាគីស្ថាន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

យោងតាម AFP ទាហាន ១៨នាក់ បានស្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យកន្លងមកនេះ ដែលជាការវាយប្រហារដ៏អាក្រក់បំផុត កើតមាននៅតំបន់ជួរភ្នំហិមាល័យ នៅក្នុងរយៈពេលជាង ១ទសវត្សរ៍មកនេះ និងបានបង្កើនអរិភាពរវាងប្រទេសនៅជិតខាងនឹងគ្នានេះ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃរៀងៗខ្លួន។

ប៉ាគីស្ថាន បានច្រានចោលការអះអាងពីឥណ្ឌា ដោយចាត់ទុកជាអំណះអំណាង “គ្មានមូលដ្ឋាន និងឆាប់ធ្វើសេចក្ដីសន្និដ្ឋានលឿនពេក”។

ប្រមុខកាទូតអាមេរិក លោក ចន ឃើរី បានបង្ហាញក្ដីបារម្ភជុំវិញអំពើហិង្សានៅតំបន់កាស្មៀរ ដោយជំរុញឲ្យភាគីទាំងពីរកាត់បន្ថយភាពតានតឹង។

AFP បានដកស្រង់សម្ដីមន្ត្រីយោធាឥណ្ឌា ដែលបាននិយាយថា មានការរំលោភបទឈប់បាញ់នៅតំបន់ Uri ជាទីដែលកើតមានការវាយប្រហារកាលពីថ្ងៃអាទិត្យកន្លងមក ប៉ុន្តែ ពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតនោះឡើយ។  Uri គឺស្ថិតនៅជិតខ្សែបន្ទាត់គ្រប់គ្រង ដែលបែងចែងដែនដីមានជម្លោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ