សមត្ថកិច្ចនាំខ្លួន​លោក​ នី ចរិយា ទៅ​សវនាការ​នៅសាលាដំបូងព្រឹកនេះ​

លោក នី ចរិយា ក្នុងពេលនាំខ្លួនមកកាន់សាលាដំបូង (រូបភាពផ្តល់ឲ្យ)

សមត្ថកិច្ចបាននាំខ្លួនលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ទៅចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ ដើម្បីជំនុំជម្រះក្តីពាក់ព័ន្ធនឹងបណ្តឹងមន្ត្រីតុលាការខេត្តសៀមរាប២រូបប្តឹងលោកពីបទបរិហារកេរ្តិ៍។

លោក នី ចរិយា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅដល់សាលាដំបូងនៅម៉ោងជាង៨ព្រឹកនេះក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូចនិងដៃមានជាប់ខ្នោះផង។

ព្រះរាជអាជ្ញារងលោក សុក កែវបណ្ឌិត និងលោក គី ឬទ្ធី ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានប្តឹងលោក នី ចរិយា កាលពីពាក់កណ្តាលឆ្នាំ២០១៥  ពេលដែលលោក នី ចរិយា នៅជាអ្នកបម្រើការងារនៅសមាគមការពារសិទ្ធិមនុស្សអាដហុក។ បណ្តឹងនោះប្តឹងពីបទបរិហារកេរ្តិ៍  ពាក់ព័ន្ធលោក នី ចរិយា ចោទថាមន្ត្រីតុលាការខេត្តសៀមរាបចាប់ខ្លួនពលរដ្ឋអ្នកមានទំនាស់ដីធ្លីអយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ