សមាជិកព្រឹទ្ធសភាដែលរិះគន់ ឌូទើតេ កំពុងបារម្ភពីសុវត្ថិភាព

លោកស្រី Leila de Lima

សមាជិកព្រឹទ្ធសភាហ្វីលីពីនដែលលេចធ្លោរក្នុងការរិះគន់ការដឹកនាំនិងការសម្លាប់មនុស្សរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ កំពុងមានការភ័យខ្លាចពីសុវត្ថិភាព បន្ទាប់ពីមានការគំរាមកំហែង។

លោកស្រី Leila de Lima សមាជិកព្រឹទ្ធសភាដែលបានរិះគន់ខ្លាំងៗលើលោក ឌូទើតេ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា លោកស្រីមានអារម្មណ៍ថាមិនមានសុវត្ថិភាពទេ។ លោកស្រីបញ្ជាក់ថា មានអ្នកបង្ខំឲ្យលោកស្រីគេចខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

លោកស្រី De Lima បញ្ជាក់ថា ការបង្ខំនោះគឺជាការបំពានលើសិទ្ធិសេរីភាពនិងសុវត្ថិភាពបុគ្គលរបស់លោកស្រី។

លោកស្រី De Lima ត្រូវបានគេដកចេញពីប្រធានគណៈកម្មការសិទ្ធិមនុស្សនិងយុត្តិធម៌នៃព្រឹទ្ធសភា នៅដើមសប្តាហ៍នេះ បន្ទាប់ពីប្រកាសស៊ើបអង្កេតលើករណីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ក្នុងសង្គ្រាមគ្រឿងញៀនរបស់លោក ឌូទើតេ។

តំណាងសភាដែលមានសំឡេងលើសលប់ពីក្រុមរបស់លោក ឌូទើតេ កំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា លោកស្រី De Lima ពាក់ព័ន្ធអំពើពុករលួយ ក្នុងអំឡុងពេលដែលលោកស្រីធ្វើជាប្រធានគណៈកម្មការសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម។

លោកស្រី De Lima ថ្លែងថា លោកស្រីមិនមានទំនុកចិត្តថាប្រព័ន្ធការពារសុវត្ថិភាពនៅហ្វីលីពីនអាចការពារលោកស្រីបាននោះទេ។

លោកស្រីលើកឡើងថា លោកស្រីមិនអាចទៅពឹងរដ្ឋាភិបាលការពារសុវត្ថិភាពក្នុងនាមសភា ហើយលោកស្រីក៏មិនអាចពឹងកងកម្លាំងប្រដាប់អាវុធការពារក្នុងនាមពលរដ្ឋហ្វីលីពីនបានដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ