រញ្ជួយដីកម្លាំង៦,៤រិច្ឆទ័រនៅភាគអាគ្នេយ៍នៃប្រទេសជប៉ុន​

 

ក្រុមអ្នកភូមិសាស្ត្រអាមេរិកបានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រនេះ កម្លាំងរញ្ជួយ ដី៦,៤រិច្ឆទ័រ បានញ័រនៅភាគអាគ្នេយ៍ នៃទីក្រុងតូក្យូ។

ក្រុមអ្នកភូមិសាស្ត្រលើកឡើងថា រញ្ជួយនេះស្ថិតនៅចម្ងាយប្រមាណ២៣២ គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃរដ្ឋធានីរបស់ជប៉ុន ហើយញ័រក្នុងជម្រៅ១០គីឡូម៉ែត្រ។ នេះបើតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទោះយ៉ាងណា មជ្ឈមណ្ឌលត្រួតពិនិត្យរលកស៊ូណាមីក្នុងតំបន់ប៉ាស៊ីភិច មានមូលដ្ឋាន នៅកោះរដ្ឋហាវ៉ៃ បញ្ជាក់ថា ការរញ្ជួយដីនេះ មិនមានសញ្ញាពីការគំរាមកំហែង ដោយរលក ស៊ូណាមីនោះទេ។

ទីភ្នាក់ងារអាកាសធាតុរបស់ជប៉ុនបានរាយការណ៍ថា មានការប្រែប្រួលបន្តិចបន្តួចនៃ រលកទឹកសមុទ្រ ហើយមិនបង្កគ្រោះថ្នាក់អ្វីនោះទេ។

ជប៉ុនជាប្រទេសដែលប្រឈមមុខ និង បញ្ហារញ្ជួយដីក្នុងគម្រិតខ្ពស់រាល់ឆ្នាំ។ ចំណែក សំណង់អាគារផ្សេងៗមានការសាងសង់ត្រៀមសម្រាប់ការរញ្ជួយដី ហើយបើរញ្ជួយក្នុងកម្រិត ល្មមនោះមិនប៉ះពាល់នោះទេ។

ការរញ្ជួយដីដ៏ខ្លាំងមួយនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ២០១១ បង្កជារលកស៊ូណាមី នៅឆ្នេរ សមុទ្រភាគ ឦសាន ដែលបានបណ្តាលឲ្យមនុស្សប្រមាណ១៨០០០នាក់ បានស្លាប់ និងបាត់ខ្លួន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ