តៃវ៉ាន់ស្នើក្រុមហ៊ុន​Googleកុំបង្ហាញរូបភាពកោះកំពុងមានជម្លោះជាមួយចិន​

 

រដ្ឋាភិបាលតៃវ៉ាន់បានស្នើឲ្យក្រុមហ៊ុន Google កុំបង្ហាញរូបភាពច្បាស់ពេក ចំពោះ កោះដែលខ្លួនកំពុងកសាងមូលដ្ឋានទ័ព ខណៈកោះនោះមានជម្លោះដណ្តើមគ្នា កាន់កាប់ជាមួយប្រទេសចិន។

កោះនោះតៃវ៉ាន់ឲ្យឈ្មោះថា Itu Aba ជាផ្នែកមួយនៃសម្ព័ន្ធកោះស្ព្រាតលីនៅសមុទ្រ ចិនខាងត្បូង ដែលកំពុងមានជម្លោះហើយកើតមានភាពតានតឹងខ្លាំង។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន BBC។

បើទោះជាកោះនោះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់តៃវ៉ាន់ក៏ដោយ តែចិន វៀតណាម និង ហ្វីលីពីនសុទ្ធតែអះអាងថា ពួកគេក៏មានចំណែកលើកោះនោះដែរ។

ក្រុមហ៊ុន Google បានបង្ហាញរូបភាពចាប់ពីអាកាសថតតាមផ្កាយរណប ឲ្យឃើញហេដ្ឋារចនាសម្ព័ន្ធ មួយ ចំនួនដែលទើបកសាងឡើងថ្មីៗនេះ។

ប្រទេសមួយចំនួនមានជម្លោះលើបញ្ហាសមុទ្រចិននេះយូរណាស់មកហើយ ប៉ុន្តែវាទើប តែកើតមានភាពតានតឹងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសដែលកំពុងជាប់ពាក់ព័ន្ធ ក្នុង ជម្លោះ ដែននៅសមុទ្រចិនខាងត្បូងនេះ រួមមាន តៃវ៉ាន់ ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង ព្រុយណេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ