ជំងឺ​គ្រុន​ឈាម​ជិត​១២​ពាន់​ករណី​ផ្ទុះ​ឡើង​នៅ​សិង្ហបុរី​ក្នុង​ឆ្នាំ​នេះ

(រូបភាពពី Reuters)

សារព័ត៌មាន Channel News Asia បានផ្សាយថាជំងឺគ្រុនឈាមជិត១ម៉ឺន២ពាន់ករណីត្រូវបានគេរាយការណ៍បានផ្ទុះឡើងនៅប្រទេសនេះនៅក្នុងឆ្នាំនេះ។ នេះដោយផ្អែកតាមតួលេខដែលចេញផ្សាយដោយទីភ្នាក់ងារបរិស្ថានជាតិនៅថ្ងៃនេះ។

សារព័ត៌មានសិង្ហបុរីនេះបានផ្សាយបន្តថាជំងឺគ្រុនឈាម១៧៦ករណីបានកើតឡើងនៅត្រឹមសប្ដាហ៍កន្លងមកនេះ ខណៈដែលជំងឺគ្រុនឈាម២៥ករណីនេះត្រូវបានគេរាយការណ៍ថាកើតឡើងនៅថ្ងៃទី២៥និងថ្ងៃទី២៦ម្សិលមិញនេះ។

ជារួម ជំងឺគ្រុនឈាម១១៩២៤ករណី ត្រូវបានគេរាយការណ៍ថាកើតឡើងនៅសិង្ហបុរីចាប់តាំងពីដើមឆ្នាំ២០១៦នេះ ខណៈដែលឆ្នាំ២០១៥មានជំងឺគ្រុនឈាម១១២៨៦ករណី។ ជំងឺគ្រុនឈាមបានផ្ដាច់ជីវិតមនុស្ស៧នាក់ រហូតដល់ខែកញ្ញាឆ្នាំ២០១៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ