លទ្ធផលនៃការបោះឆ្នោតធ្វើប្រជាមតិរបស់ប្រជាពលរដ្ឋកូឡុំប៊ី ក្នុងការភ្ជាប់ទំនាក់ទំនងសន្តិភាពជាមួយពួកក្រុមបះបោរ Farc គឺលទ្ធផល៥០,២៤% ប្រឆាំងនឹងការភ្ជាប់ទំនាក់នាក់ទំនងនេះ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បានចុះហត្ថលេខាជាមួយ មេដឹកនាំក្រុមបះបោរលោក Timoleon Jimenez ពីការព្រមភ្ជាប់ទំនាក់ទំនង ជាមួយគ្នាដោយសន្តិភាព បន្ទាប់ពីការប្រឹងប្រែងចរចាជិត៤ឆ្នាំមកនេះ។ នេះបើតាមសារ ព័ត៌មាន BBC។
ប៉ុន្តែទោះយ៉ាងណារដ្ឋាភិបាលកូឡុំប៊ីត្រូវសុំឲ្យមានការយល់ព្រមពីប្រជាពលរដ្ឋលើការ សម្រេចចិត្តនេះ តែជាលទ្ធផលពលរដ្ឋជំទាស់។ ទោះយ៉ាងណាលោក Santos ថា លោកទទួលយកការសម្រេចរបស់ពលរដ្ឋ ប៉ុន្តែលោកនៅតែខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យមានទំនាក់ទំនងដោយសន្តិភាព។
លោក Santos ថ្លែងថាពេលនេះ ការផ្អាកការបាញ់គ្នានៅតែបន្ត ហើយលោកបាន បញ្ជាឲ្យក្រុមអ្នកចរចាធ្វើដំណើរទៅកាន់ប្រទេស គុយបា ដើម្បីជជែកបន្ថែម ទៀតជាមួយ មេដឹកនាំក្រុម Farc ដើម្បីធ្វើការរួមគ្នាធ្វើការដោយសន្តិភាព។
លោកថា លោកមិនបណ្តោយឲ្យមានសង្គ្រាមបន្តទៀតទេ គឺលោកនៅតែបន្ត ស្វែងរកសន្តិភាព រហូតដល់ផុតអាណត្តិជាប្រធានាធិបតី ដើម្បីឲ្យមនុស្សជំនាន់ក្រោយទទួលបានសេចក្តីសុខ។
ទន្ទឹមគ្នានេះដែរ មេដឹកនាំក្រុម Farc មួយរូបទៀត លោក Timochenko ថ្លែងថា ក្រុមរបស់លោក នៅតែប្តេជ្ញា ស្តារស្ថានការណ៍ឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។
សង្គ្រាមរវាងរដ្ឋាភិបាលកូឡុំប៊ី និង ក្រុមបះបោរ Farc បានកើត ឡើង រយៈ៥២ឆ្នាំមកហើយ នៅមិនទាន់បញ្ចប់នៅឡើយ។ ប្រធានាធិបតីកូឡុំប៊ីព្រមានថា បើមិន មានគម្រោងបញ្ចប់ដោយសន្តិភាពទេនោះ ការបង្ហូរឈាមនៅតែបន្ត ខណៈរយៈពេល៥២ឆ្នាំមកនេះបានបណ្តាលឲ្យមនុស្ស២៦០ ០០០នាក់បានស្លាប់។









