ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ពួកគេកំពុងតែពិចារណាក្នុងការពិនិត្យស្ត្រី មានផ្ទៃពោះទាំងអស់រកមេរោគហ្ស៊ីកា ខណៈកំពុងបារម្ភពីការរាលដាលមេរោគប្រភេទនេះ ហើយធ្វើឲ្យប៉ះពាល់ខ្លាំងដល់ទារកក្នុងផ្ទៃម្តាយ។
ការប្រកាសរបស់ក្រសួងសុខាភិបាលថៃនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីសប្តាហ៍មុនរកឃើញ កុមារកើតមកមានក្បាលតួច និង ប៉ះពាល់ដល់ខួរក្បាលដោយសារបង្ក ឡើងដោយមេរោគ ប្រភេទនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
មន្ត្រីក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ពេលនេះ ពួកគេកំពុងតែ សិក្សាពីតម្លៃ នៃការពិនិត្យ ហើយនឹងពិនិត្យឲ្យស្ត្រីមានផ្ទៃពោះទូទាំង ប្រទេសដោយមិនគិតថ្លៃ។
តាមតម្លៃធម្មតា ការពិនិត្យរកមេរោគហ្សីកានៅថៃសម្រាប់មនុស្សម្នាក់ថ្លៃ២០០០បាត ឬ ស្មើនឹង៥៨ដុល្លារអាមេរិក។
មន្ត្រីថៃបានពិនិត្យទៅលើស្ត្រីមានផ្ទៃពោះនៅតំបន់ដែលមានការសង្ស័យថា ឆ្លងចំនួន១០០០នាក់ ជាជំហានដំបូង ហើយកំពុងពិចារណាពិនិត្យទូទាំងប្រទេស។