គណៈកម្មការទៅទទួលរូបសំណាកលោក កែម ឡី ពីតំណាង​រាស្ត្រ​គណបក្សប្រឆាំង

រូបសំណាក់ លោក កែម ឡី កាលពីនៅមិនទាន់រួចរាល់ (ប្រភពហ្វេសប៊ុក)

គណៈកម្មការរៀបចំបុណ្យខួប១០០ថ្ងៃ នៅថ្ងៃសុក្រនេះ  នឹងទៅទទួលរូបសំណាក់លោក កែម ឡី នៅខេត្តកំពង់ស្ពឺ ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ។

គណៈកម្មការរៀបចំបុណ្យលោក សៅ កុសល ប្រាប់វីអូឌីនៅព្រឹកនេះថានៅពេលរសៀលគណៈកម្មការនិងក្រុមគ្រួសារលោក កែម ឡី នឹងទទួលរូបសំណាក់លោកដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានឲ្យជាងសង់នៅខេត្តកំពង់ស្ពឺ ។

លោកបន្តថា មិនទាន់ផ្ដល់ព័ត៌មានលម្អិត ថាពេលបានរូបសំណាកលោកបណ្ឌិត កែម ឡី ហើយយកទុកនៅទីណាទេដោយលោកថាគណៈកម្មការនឹងប្រជុំគ្នានៅថ្ងៃនេះ មុនពេលទៅយកដើម្បីសម្រេចត្រូវយកទៅទុកនៅទីណាសិននោះ។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ លោក អ៊ួ ច័ន្ទរ័ត្ន  តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំខេត្តតាកែវ ដែលជាខេត្តស្រុកកំណើតអ្នកវិភាគរូបនេះ អះអាងថារូបសំណាកលោក កែម ឡី ធ្វើអំពីស្ពាន់សុទ្ធ ចំណាយទឹកប្រាក់ជាង៥ពាន់ដុល្លារហើយជាងដែលរចនារូបនោះមិនបានយកកម្រៃទេ ដោយសារគាត់ស្រឡាញ់នឹងគោរពលោកបណ្ឌិត។

កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ ២០១៦  លោក អ៊ួ ច័ន្ទរ័ត្ន  បានដាក់លិខិតទៅអភិបាលរាជធានីភ្នំពេញ ស្នើសុំដីមួយចំណែកនៃទីលានប្រជាធិបតេយ្យតម្កល់រូបសំណាក លោកបណ្ឌិត កែម ឡី ដើម្បីរំលឹកដល់វីរភាពរបស់លោក ដោយសារទីនោះជាកន្លែងតំណាងដល់ការបញ្ចេញមតិ ខណៈដែលពលរដ្ឋបានចាត់ទុកបណ្ឌិតរូបនេះថាជាវាគ្មិនម្នាក់ដែលហ៊ាននិយាយការពិត ។ ប៉ុន្តែត្រូវបានសាលារាជធានីភ្នំពេញ បដិសេធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ