ទូតនៅថៃ​ប្រាប់ឲ្យពលរដ្ឋពួកគេប្រុងប្រយ័ត្នអាកប្បកិរិយាមិនល្អខណៈពលរដ្ឋថៃ​កំពុងកាន់ទុក្ខ

ស្ថាននានានៅក្នុងប្រទេសថៃបានណែនាំឲ្យប្រជាពលរដ្ឋរបស់ពួកគេដែលធ្វើដំណើរកំសាន្តក្នុងប្រទេសថៃ ត្រូវមានឥរិយាបថសមរម្យ គោរពអារម្មណ៍របស់ពលរដ្ឋនៃប្រទេសនេះដែលកំពុងកាន់ទុក្ខដោយសារស្តេច Bhumibol Adulyadej ចូលទិវង្គត។

ស្តេច Bhumibol Adulyadej ជាក្សត្រគ្រងរាជ្យសម្បត្តិយូរបំផុតនៅលើពិភពលោក បានចូលទិវង្គតកាលពីម្សិលមិញក្នុងជន្មាយុ៨៨ព្រះវស្សា។

ក្រោយការប្រកាសពីការចូលទិវង្គតភ្លាម រដ្ឋាភិបាលថៃបានប្រកាសកាន់ទុក្ខជាផ្លូវការរយៈពេល១ឆ្នាំ ហើយស្នើឲ្យពលរដ្ឋថៃស្លៀកពាក់ខ្លៅនិងជៀសវាងការរៀបចំពិធីផ្សេងៗរយៈពេល១ខែ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ អំពាវនាវឲ្យអ្នកធ្វើមុខជំនួញផ្សេងៗនៅរក្សាដំណើរការធម្មតា។ គណៈរដ្ឋមន្ត្រីបានប្រកាសថា ថ្ងៃសុក្រនេះជាការថ្ងៃសម្រាកសម្រាប់កាន់ទុក្ខ ប៉ុន្តែទីផ្សារភាគហ៊ុននិងធនាគារនៅដំណើរការធម្មតា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

មន្ត្រីការបរទេសអង់គ្លេសណែនាំពលរដ្ឋខ្លួនថា អ្នកដែលធ្វើដំណើរទៅប្រទេសថៃត្រូវតែគោរពឲ្យខ្ជាប់ខ្ជួននូវអារម្មណ៍កាន់ទុក្ខរបស់ពលរដ្ឋថៃដូចជាការទៅកន្លែងកំសាន្ត ភោជនីយដ្ឋាន បារ និងហាងលក់ឥវ៉ាន់ផ្សេងៗ។

ក្នុងក្រមព្រហ្មទណ្ឌថៃ មាត្រា១១២បានសរសេរថា បើជនណាបានធ្វើឥរិយាបថមិនសមរម្យ ការប្រមាថ ឬបំពាន ដល់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី ឬខ្សែរាជវង្ស នឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ