ចិន​គ្រោង​បាញ់​បញ្ជូន​យាន​អវកាស​ផ្ទុក​មនុស្ស​នៅ​ថ្ងៃ​ស្អែក

អវកាសយានិក​ចិន លោក ជីង ហៃប៉េង និង លោក ចេន ទុង(រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

មន្ត្រីចិននិយាយថា ចិនគ្រោងបាញ់បង្ហោះយានអវកាសផ្ទុកមនុស្ស Shenzhou-11 នៅព្រឹកថ្ងៃស្អែកនេះ ខណៈដែលមហាអំណាចអាស៊ីមួយនេះ ខិតខំកសាងស្ថានីយអវកាសផ្ទាល់ខ្លួន។

ទីភ្នាក់ងារព័ត៌មានស៊ិនហួរបស់ចិន បានផ្សាយថា អវកាសយានិកចិន លោក ជីង ហៃប៉េង និង លោក ចេន ទុង នឹងធ្វើដំណើរតាមយានអវកាសនេះ នៅពេលវាបាញ់ចេញពីមជ្ឈមណ្ឌលបាញ់ផ្កាយរណបជៀងហ្គួន ស្ថិតនៅវាលខ្សាច់ហ្កូប៊ី។

នាយករងនៃការិយាល័យវិស្វកម្មអវកាសមានមនុស្សរបស់ចិន អ្នកស្រី អ៊ូ ពីង បានថ្លែងនៅឯសន្និសីទកាសែតនៅថ្ងៃនេះថា យានអវកាសលើកនេះ នឹងត្រូវបាញ់បញ្ជូនតាមរយៈគ្រាប់រ៉ុកកែត Long March-2F ដោយនាំអវកាសយានិកចិនទាំង ២រូប ទៅជាមួយផងដែរ។

អ្នកស្រី អ៊ូ បន្តថា យានអវកាសមួយនេះ នឹងទៅភ្ជាប់ខ្លួនជាមួយមន្ទីរអវកាស Tiangong-2 ក្នុងរយៈពេល ២ថ្ងៃ ហើយអវកាសយានិកទាំងពីររូបនោះ នឹងស្ថិតនៅទីនោះរយៈពេល ៣០ថ្ងៃ។

អ្នកស្រីបញ្ជាក់ថា បេសកកម្មលើកនេះ មានបំណងធ្វើការពិសោធន៍ផ្នែកវេជ្ជសាស្ត្រ ការពិសោធន៍វិទ្យាសាស្ត្រអវកាស និងការជួសជុលនៅក្នុងគន្លងផែនដី ដោយមានការចូលរួមពីមនុស្ស ព្រមទាំងសកម្មភាពនានា ដើម្បីស្វែងយល់ពីចំណេះដឹងវិទ្យាសាស្ត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ