ចិនបង្ហោះយាន្តអវកាសផ្ទុកមនុស្ស២នាក់នៅព្រឹកនេះ​

ចិនបានបាញ់បង្ហោះយាន្តអវកាសរបស់ខ្លួនដែលមានផ្ទុកមនុស្សពីរនាក់នៅក្នុងនោះ ក្នុងបំណងរៀបចំរចនាឡើង ដើម្បីប្រើសមត្ថភាពក្នុងការស្រាវជ្រាវក្នុងដែនលំហអាកាស។

យាន្តនេះបាញ់ចេញពីមជ្ឈមណ្ឌល Jiuquan នៅភាគខាងជើងនៃប្រទេសចិន។ នេះបើតាមសារព័ត៌មាន BBC។

យាន្តនេះនឹងចូលចត ដើម្បីស្រាវជ្រាវនៅក្នុងទីតាំងពីរកន្លែង ហើយត្រូវចំណាយពេល៣០ថ្ងៃជារយៈពេលយូរបំផុតរបស់អ្នកស្រាវជ្រាវជនជាតិចិននៅលើលំហដែលមិនធ្លាប់មានពីរមុនមក។ បេសកកម្មនេះផ្តោតសំខាន់ទៅលើភពព្រះចន្ទនិងភពព្រះអង្គារ។

អវកាសយានិកទាំងពីរក្នុងការបំពេញបេសកកម្មនេះ គឺម្នាក់ឈ្មោះ Haipeng អាយុ៤៩ឆ្នាំធ្លាប់បានទៅស្រាវជ្រាវក្នុងលំហបានពីរដង និងម្នាក់ទៀតឈ្មោះ Chen Dong អាយុ៣៧ឆ្នាំ។

ចិនជាមហាអំណាចសេដ្ឋកិច្ចធំទី២លើពិភពលោកបន្ទាប់សហរដ្ឋអាមេរិក ហើយកំពុងតែប្រឹងប្រែងពង្រឹងផ្នែកវិទ្យាសាស្ត្ររបស់ខ្លួន ខណៈប្រទេសនេះកំពុងប្រឈមមុខក្នុងជម្លោះដែនសមុទ្រជាមួយប្រទេសជិតខាងនិង សហរដ្ឋអាមេរិកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ