ពលរដ្ឋ​ថៃ​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្ដុំ​គ្នា​ច្រៀង​ចម្រៀង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ក្សត្រ​ ភូមិបុល

ពលរដ្ឋថៃរាប់មុឺននាក់ប្រមូលផ្ដុំគ្នាច្រៀងចម្រៀងឧទ្ទិសដល់វិញ្ញាណក្ខន្ធក្សត្រ ភូមិបុល(រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Channel news Asia)

ប្រជាជនថៃរាប់ម៉ឺននាក់ ដែលស្ថិតក្នុងសម្លៀកបំពាក់អាវខ្មៅនោះ នៅថ្ងៃនេះ បានប្រមូលផ្ដុំគ្នានៅខាងក្រៅរាជវាំងថៃ នៅទីក្រុងបាងកក ដើម្បីច្រៀងភ្លេងរាជវង្ស ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

ក្សត្រ ភូមិបុល ដែលបានសោយទិវង្គតដោយសារសុខភាពទន់ខ្សោយនោះ ត្រូវបានគេចាត់ទុកជាប្រទីបបំភ្លឺ និងជាប្រភពនៃឯកភាពជាតិនៅប្រទេសថៃ ដែលជាប់ផុងនៅក្នុងអំពើពុករលួយ និងការប្រជែងផ្នែកនយោបាយ។

ការសោយទិវង្គតរបស់ទ្រង់បានទាញប្រទេសថៃទាំងមូលឲ្យកាន់ទុក្ខ ដោយរដ្ឋាភិបាលថៃបានប្រកាសកាន់ទុក្ខមួយឆ្នាំ និងជំរុញឲ្យមហាជនស្លៀកពាក់ខ្មៅ និងហាមឃាត់រាល់កម្មវិធីកម្សាន្តសប្បាយទាំងអស់ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងតិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ