សកម្មជនដីធ្លីធ្វើយុទ្ធនាការអាវខ្មៅមុខតុលាការនៅរសៀលនេះ

យុទ្ធនាការអាវពណ៌ខ្មៅនាពេលកន្លង

សកម្មជនមួយចំនួនដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅសុំដោះលែងអ្នកជាប់ឃុំនោះឲ្យដឹងថា ពួកគេនឹងប្រមូលផ្តុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៤តុលានេះ ដើម្បីទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស មន្រ្តី គ.ជ.ប និងតំណាងរបស់ពួកគេគឺអ្នកស្រី ទេព វន្នី។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា ប្រាប់វីអូឌីថា មូលហេតុដែលពួកគេនាំគ្នាធ្វើយុទ្ធការអាវខ្មៅនៅមុខតុលាការនៅរសៀលនេះ គឺដើម្បីចូលរួមគាំទ្រសមាជិករបស់ពួកគេមួយចំនួនដែលត្រូវតុលាការកោះហៅសាកសួរក្នុងសំណុំរឿងដែលសកម្មជនទាំងនោះប្តឹងសន្តិសុខខណ្ឌដូនពេញថា ប្រើអំពើហិង្សារនៅវត្តភ្នំកាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៣។

អ្នកស្រីបន្ថែមថា៖ «ពួកយើងធ្វើនៅទីនោះហ្នឹង ដោយសារគ្នាយើងចំនួនពីរបីនាក់ ត្រូវតុលាការកោះហៅសាកសួររឿងការហឹង្សារនៅវត្តភ្នំកាល២០១៣ និងលើកបដាទាមទារដោះលេងអ្នកជាប់ឃុំផង »

ចំណែកតំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន ឲ្យដឹងថា នៅថ្ងៃចន្ទនេះសហគមន៍របស់អ្នកស្រីក៏ទៅធ្វើយុទ្ធនាការអាវខ្មៅមុខតុលាការនៅរសៀលថ្ងៃនេះដែរ ដោយថាដើម្បីចូលរួមគាំទ្រសមាជិករបស់ខ្លួនដែលតុលាការសាកសួរនោះដែរ។

ពលរដ្ឋសហគមន៍សហគមន៍បឹងកក់និងសហគមន៍បុរីកីឡា តែងតែធ្វើយុទ្ធការអាវខ្មៅនៅសហគន៍របស់ពួកគេជារៀងរាល់ថ្ងៃចន្ទ ដើម្បីទាមទារឲ្យដោះលេងមន្រ្តីសិទ្ធិមនុស្ស មន្រ្តី គ.ជ.ប តំណាងរបស់ពួកគេគឺអ្នកស្រី ទេព វន្នី និងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។

ថ្ងៃចន្ទ ទី២៤ ខែតុលា នេះជាសប្តាហ៍ទី២៥ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ