នាវិក​អាស៊ី​ចាប់​ជំរិត​ដោយ​ចោរ​សមុទ្រ​សូម៉ាលី​ធ្វើ​ដំណើរ​ទៅ​ដល់​កេនយ៉ា

ចំណាប់ខ្មាំង ២៦នាក់ ដែលត្រូវបានដោះលែងក្រោយពីត្រូវក្រុមចោរសមុទ្រសូម៉ាលីចាប់ខ្លួនអស់រយៈពេលជិត ៥ឆ្នាំមកនោះ បានទៅដល់ប្រទេសកេនយ៉ាហើយ កាលពីថ្ងៃម្សិលមិញ ក្នុងនោះមានទាំងពលរដ្ឋកម្ពុជាផងដែរ។ នេះដោយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP ដែលបានដកស្រង់សេចក្ដីប្រកាសព័ត៌មានមួយ បានបន្តថា ក្រុមចោរសមុទ្របានចាប់នាវិក ២៩រូបជាចំណាប់ខ្មាំង ប៉ុន្តែ ចំណាប់ខ្មាំងម្នាក់ បានស្លាប់ ហើយចំណាប់ខ្មាំង ២នាក់ទៀត បានធ្លាក់ខ្លួនឈឺ អំឡុងពេលជាប់ឃុំខ្លួន។

ចំណាប់ខ្មាំងទាំងនោះ គឺជាពលរដ្ឋមកពីប្រទេសចិន ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា និងតៃវ៉ាន់ ហើយពួកគេគឺជាអ្នកដើរសមុទ្រចុងក្រោយ ដែលត្រូវពួកចោរសមុទ្រសូម៉ាលីចាប់ខ្លួន។

សេចក្ដីប្រកាសនោះ ឲ្យដឹងថា មានតែអ្នកនេសាទជនជាតិថៃម្នាក់ប៉ុណ្ណោះ ត្រូវពួកចោរសមុទ្រចាប់ជាចំណាប់ខ្មាំងយូរជាងគេ មុននឹងដោះលែងកាលពីខែកុម្ភៈឆ្នាំមុន បន្ទាប់ពីជាប់ជាចំណាប់ខ្មាំងអស់រយៈពេលជិត ៥ឆ្នាំ។

នៅពេលក្រុមចោរសមុទ្រសូម៉ាលីមានឥទ្ធិពលខ្លាំងកាលពីខែមករា ឆ្នាំ២០១១ ពួកគេចាប់ចំណាប់ខ្មាំង ៧៣៦នាក់ និងទូកចំនួន ៣២គ្រឿង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ