អ្នក​កាទូត​ជាន់ខ្ពស់​អាមេរិក​ជួប​ប្រមុខ​កាទូត​ហ្វីលីពីន​ចំ​ពេល​មាន​បញ្ហា “ចែក​ផ្លូវ​គ្នា”

ស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល បានឲ្យដឹងថា អ្នកកាទូតជាន់ខ្ពស់អាមេរិកទទួលបន្ទុកតំបន់អាស៊ី ដែលបានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីនហើយនោះ នឹងជួបជាមួយប្រមុខកាទូតហ្វីលីពីននៅថ្ងៃនេះ ចំពេលដែលមានយល់ច្រឡំអំពីស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាសម្ព័ន្ធមិត្តចាស់វស្សាជាមួយគ្នា។

ព័ត៌មានស្ដីគម្រោងជួបគ្នានេះ ត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក។

ក្រសួងការបរទេសអាមេរិកប្រកាសថា ដំណើរទស្សនកិច្ចរបស់លោក Daniel Russel ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក គឺជាផ្នែកមួយនៃដំណើរទៅកាន់ប្រទេស ៣ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសថៃ និងកម្ពុជាផងដែរ។

ដំណើររបស់លោក Russel ទៅកាន់ហ្វីលីពីន កើតឡើងចំពេលមានមានការភាន់ច្រឡំអំពីទំនាក់ទំនងរវាងក្រុងម៉ានីល និងក្រុងវ៉ាស៊ីងតោន បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានប្រកាសពីការ “ចែកផ្លូវ”ពីអាមេរិក មុននឹងលោកកែសម្ដីកាលពីចុងសប្ដាហ៍នេះថា អាមេរិកនៅតែជា “មិត្តជិតស្និទ្ធបំផុត”របស់ហ្វីលីពីន។

អាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ហ្វីលីពីន និងជាសម្ព័ន្ធមិត្តជិតស្និទ្ធផ្នែកសន្តិសុខអស់រយៈពេលប្រហែល ៧០ឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ