ក្រុមឧទ្ទាមវាយប្រហារលើ​ពួកយោធាប៉ាគីស្ថានស្លាប់​ជាង​៤០នាក់​

មន្ត្រីជាន់ខ្ពស់នគរបាលនៅភាគនិរតីនៃប្រទេសប៉ាគីស្ថានបានថ្លែងថា កាលពីយប់ថ្ងៃចន្ទម្សិលមិញ ពួកក្រុមឧទ្ទាមវាយប្រហារលើសាលាហ្វិកហាត់របស់នគរបាល បានបណ្តាលឲ្យមនុស្សចំនួន៤៤នាក់ស្លាប់និងរាប់រយនាក់ផ្សេងទៀតរងរបួស។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP គឺពួកក្រុមឧទ្ទាមវាយប្រហារលើសាលាហ្វិកហ្វឺននគរបាលកាលពីម៉ោង១១និង១០នាទីនៅយប់ថ្ងៃចន្ទម្សិលមិញលើលាសា Balochistan ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្ររដ្ឋធានីQuetta។

ការវាយប្រហារនេះបានធ្វើឲ្យសំឡេងនៃការបាញ់ប្រហារដោយកាំភ្លើងឮចេញទៅបរិវេណខាងក្រៅរាប់ម៉ោង។ ក្រោយមកក៏មានការសុំជំនួយអន្តរាគមន៍ពីបន្ទាយទាហាននៅក្បែរនោះ ប៉ុន្តែក្រុមឧទ្ធាមដកថយវិញមុនពេលទាហានចូលអន្តរាគមន៍។

មន្ត្រីនៅក្នុងខេត្ត Balochistan បានថ្លែងថា នៅព្រឹកប្រលឹមថ្ងៃអង្គារនេះ មានការវាយប្រហារនៅជិតបន្ទាយទាហា៣កន្លែងទៀត តែត្រូវកម្លាំងរបស់រដ្ឋបង្ក្រាបលើពួកក្រុមឧទ្ទាមប្រមាន៥ទៅ៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ