ការផ្ទុះអាគារនៅចិនកាលពីរសៀលថ្ងៃចន្ទម្សិលមិញ បានបណ្តាលឲ្យអ្នកស្លាប់កើនដល់១០នាក់និង១៥០នាក់ផ្សេងទៀតរងរបួស។
សារព័ត៌មាន BBC បានចុះផ្សាយថា ផ្ទុះបាក់អាគារ២ជាន់ស្ថិតនៅក្នុងទីក្រុង Yulin កាលពីម្សិលមិញបានបង្ហាញពីចំនួននៃការខូចខាតបានកើនឡើង ហើយកំទេចថ្មគរនៅលើលើផ្លូវនៅក្បែរនោះ។ ការបំផ្ទុះនេះបានកើតឡើងនៅក្បែរមន្ទីរពេទ្យមួយកន្លែង ហើយផ្នែកខ្លះនៃមន្ទីរពេទ្យក៏រងការខូចខាតដែរ។
ទោះយ៉ាងណារហូតដល់រសៀលថ្ងៃអង្គារនេះ គេមិនទាន់រកមូលហេតុនៃការផ្ទុះបាក់អាគារនេះនៅឡើយទេ៕









