ហ្វីលីពីន​ដូរយុទ្ធសាស្ត្រថ្មីក្នុងសង្គ្រាមគ្រឿងញៀនដើម្បីកាត់បន្ថយការសម្លាប់

រដ្ឋាភិបាលហ្វីលីពីនបានផ្លាល់ប្តូរយុទ្ធសាស្ត្រក្នុងបង្ក្រាបគ្រឿងញៀន ក្នុងគោលបំណងកាត់បន្ថយចំនួននៃការសម្លាប់ក្នុងសង្គ្រាមគ្រឿងញៀនដែលកំពុងរងការរិះគន់ពីសហគមន៍អន្តរជាតិថា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

គម្រោងថ្មីនេះឈ្មោះ Double Barrel Alpha ឬគម្រោងទ្វេគុណអាល់ហ្វា ផ្តោតសំខាន់លើការឃាត់ខ្លួនអ្នកនយោបាយ មន្ត្រីយោធា នគរបាល មន្ត្រីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សង្ស័យជួញដូរគ្រឿងញៀន។

អ្នកនាំពាក្យនគរបាលជាតិហ្វីលីពីនលោក Dionardo Carlos ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា យុទ្ធសាស្ត្រថ្មីនេះ លើកឡើងក្នុងកិច្ចប្រជុំស្នងការនគរបាលមកពីតំបន់ចំនួន១៨ ដែលកិច្ចប្រជុំធ្វើនៅ Camp Crame នៅការិយាល័យនគរបាលជាតិ ស្ថិតនៅប៉ែកខាងជើងនៃទីក្រុងម៉ានីល។

លោក Carlos បញ្ជាក់ថាយុទ្ធសាស្ត្រថ្មីនឹងចាប់ផ្តើមប្រើនៅពេលឆាប់ៗនេះ ដើម្បីកាត់បន្ថយការសម្លាប់។

ចាប់តាំងពីប្រធានាធិបតីហ្វីលីពីនលោក ឌូ តើតេ ឡើងកាន់តំណែងកាលពីចុងខែមិថុនាមក ក្នុងសង្គ្រាមគ្រឿងញៀនបានបណ្តាលឲ្យមានមនុស្សស្លាប់អស់ជាង២៣០០នាក់។ នេះជាតួលេខរបស់រដ្ឋាភិបាល ប៉ុន្តែមានរបាយការណ៍ពីក្រុមអ្នកតាមដានផ្សេងទៀតបញ្ជាក់ថា សង្គ្រាមគ្រឿងញៀនបានសម្លាប់មនុស្សអស់ជាង៣៦០០នាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ