នគរបាលចិនកំពុងស៊ើបអង្កេតរកជាតិពុលក្នុងសត្វក្ងានជាច្រើនដែលបានងាប់

នគរបាលរបស់ចិនកំពុងតែស៊ើបអង្កេតស្រាវជ្រាវរកជាតិពុលនៅក្នុងសត្វក្ងានជាង២០០ក្បាល ក្នុងចំណោមក្ងានជាច្រើនទៀត ដែលងាប់នៅក្នុងបឹងមួយនៅភាគខាងជើងនៃប្រទេសជាប់ម៉ុងហ្គោលី។

នគរបាលដាក់ការសង្ស័យថា ជាតិពុលដែលមាននៅក្នុងសត្វក្ងានដែលបានងាប់ជាទ្រង់ទ្រាយធំនោះ ហាក់ដូចជាមានការលួចដាក់បំពុលពីក្រុមណាមួយ។ នេះបើតាមសារព័ត៌មានBBC។

សត្វក្ងានជាច្រើនដែលងាប់នោះគេរកឃើញនៅក្នុងបឹង Hongtu ជាកន្លែងពេញនិយមល្បីមួយ ដែលសត្វក្ងានផ្លាស់ទីទៅរស់នៅទីនោះឬ គេហៅថាបឹងក្ងាន។

អាជ្ញាធរចិនបានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន១០០ ០០០យ័នឬស្មើនឹងជាង១៤ ០០០ដុល្លារ សម្រាប់អ្នកដែលផ្តល់ពីដំណឹងប្រាប់ពីជនឬក្រុមដែលបានបំណុលនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ