រថយន្តដឹកកម្មករពីរគ្រឿងបើកបរប្រជែងគ្នាក្រឡាប់របួស១២នាក់​

រថយន្តដឹកកម្មករក្រឡាប់( រូបភាពពី របបសន្តិសុខសង្គម)

បេឡាជាតិរបបសន្តិសុខសង្គមចុះផ្សាយថា រថយន្តដឹកកម្មករ ២គ្រឿងបើកប្រជែង គ្នាមិនប្រយ័ត្ន បណ្តាលឱ្យក្រឡាប់នៅយប់នេះ ចំណែកកម្មករជាង១០នាក់រងរបួស។

គេហទំព័របេឡាជាតិ របបសន្តិសុខសង្គមចុះផ្សាយថា នៅវេលាម៉ោង ១៩:១០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ បើកវ៉ាជែងគ្នាទៅវិញទៅមកមិនគោរពច្បាប់ ហើយបានបួងចង្កូតខ្លាំង បណ្តាលឱ្យក្រឡាប់រងរបួសកម្មករ ចំនួន ១២នាក់ក្នុងនោះ របួសធ្ងន់ ២នាក់ និងស្រាល ១០នាក់។ ប្រភពដដែលបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង នៅក្នុងតំបន់7NG ភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីបេឡាជាតិ របបសន្តិសុខសង្គម ខេត្តកណ្តាល ចុះសម្របសម្រួល បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល និងបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ទាំង១២នាក់ផងដែរ។

161028-vod-meta-d-gg-philippine-mayor-9-bodyguards-killed-police-shoot-out 161028-vod-meta-d-gg-philippine-mayor-9-bodyguards-killed-police-shoot-out1 161028-vod-meta-d-gg-philippine-mayor-9-bodyguards-killed-police-shoot-out2

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@www.vodhotnews.com

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ