ឥណ្ឌានិងប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសបណ្តេញអ្នកការទូតចេញពីប្រទេសទៅវិញទៅមក ខណៈភាពតានតឹងខ្លាំងរវាងប្រទេសមានអាវុធនុយក្លេអ៊ែទាំងពីរនេះ លើជម្លោះនៅលើដែនដីក្នុងតំបន់កាស្មៀរ។
ឥណ្ឌាបានប្រកាសថា ការដែលខ្លួនបណ្តេញអ្នកការទូតប៉ាគីស្ថានចេញពីទីក្រុងញូដេលីនេះ ដោយសារតែអ្នកការទូតនោះរងការចោទថា ធ្វើសម្មភាពជាចារកម្មក្នុងការប្រមូលព័ត៌មានរសើបផ្សេងៗពីសុវត្ថិភាពជម្លោះនៅតាមព្រំដែនជាយូរមកហើយ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានថ្លែងថា អ្នកការទូតឥណ្ឌាប្រចាំនៅប៉ាគីស្ថាន ឈ្មោះ Surjeet Singh ជាបុគ្គលដែលមិនគួរឲ្យរាប់អាន (persona non grata) និងតម្រូវឲ្យអ្នកការទូតរូបនេះចាកចេញពីប្រទេសក្នុងរយៈពេល៤៨ម៉ោង។
នគរបាលរបស់រដ្ឋធានីឥណ្ឌាបានថ្លែងថា អ្នកការទូតរបស់ប៉ាគីស្ថានត្រូវបានឃាត់ខ្លួនកាលពីថ្ងៃពុធនៅក្បែរសួនសត្វដេលី ជាកន្លែងដែលអ្នកការទូតរូបនោះ បានជួបជាមួយសមាគមឥណ្ឌា ដែលសមត្ថកិច្ចសង្ស័យថាជាការជ្រើសរើសចារម្ម៕