មីយ៉ាន់ម៉ារកឃើញមេរោគហ្ស៊ីកាកើតលើស្ត្រីមានផ្ទៃពោះជាលើកដំបូង

សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា MRTV បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា មន្ត្រីជំនាញរកឃើញស្រ្តីជនជាតិបរទេសធ្វើដំណើរទៅទីក្រុងយ៉ង់ហ្គោនជាក្រុងធំបំផុតរបស់ប្រទេស មានផ្ទុះមេរោគហ្ស៊ីកាជាលើកដំបូងដែលឆ្លងតាមរយៈមូសខាំ។

មេរោគហ្សីកាកំពុងឆ្លងរាលដាលនៅក្នុងប្រទេសចំនួន៦០ តាំងពីការចាប់ផ្តើមផ្ទុះឆ្លងរាលដាលចេញពីប្រទេសប្រេស៊ីលកាលពីឆ្នាំមុនមក ដែលការឆ្លងនេះបានគំរាមកំហែងដល់ទារកក្នុងផ្ទៃម្តាយ គឺពេលកើតមកមានក្បាលតូចខុសប្រក្រតីនិងប៉ះពាល់ដល់ខួរក្បាល។

MRTV ចុះផ្សាយថា ស្ត្រីជាជនបរទេសមានផ្ទៃពោះនោះរកឃើញថា មានផ្ទុកមេរោគហ្សីុកា ហើយអាជ្ញាធរបានបញ្ជូនទៅព្យាបាលនៅប្រទេសកំណើតរបស់ពួកគេវិញ។ សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា មិនបានបញ្ជាក់លម្អិតថា ជាជនជាតិអ្វីនោះទេ។

អ្នកនាំពាក្យក្រសួងសុខភាភិបាលមីយ៉ាន់ម៉ា លោក Myint Kyaw ថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា ការរកឃើញមេរោគហ្ស៊ីកានេះ ជាលើកទី១នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកថា ចំណែកពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ផ្សេងទៀតគឺម្នាក់រស់នៅប្រទេសថៃនិងម្នាក់នៅសិង្ហបុរី ត្រូវមន្ត្រីជំនាញសង្ស័យថាមានការឆ្លង តែមិនទាន់បញ្ជាក់ជាផ្លូវការ។

ប្រេស៊ីលជាប្រទេសដែលរងការឆ្លងខ្លាំងជាងគេនៃមេរោគហ្ស៊ីកា គឺទារកឃើញមកជាង១៩០០នាក់ កើតមកមានក្បាលតូច។

ប្រទេសសិង្ហបុរីនិងថៃជាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមានការឆ្លងមេរោគហ្សីុកាខ្លាំងជាងគេ រកឃើញថាមានករណីផ្ទុក៨០០ករណី ក្នុងនោះរាប់សិបនាក់ជាស្ត្រីមានផ្ទៃពោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ