ភ្លើង​ឆាប​ឆេះ​យន្តហោះ​អាកាសចរណ៍​អាមេរិក របួស​មនុស្ស​២០​នាក់

អ្នកដំណើរ​កំពុងរត់គេចពេលភ្លើងឆេះយន្តហោះ(រូបភាពពី​បណ្តាសារព័ត៌មានChannel News Asia)

ទូរទស្សន៍អាមេរិក បានចុះផ្សាយថា មនុស្ស ២០នាក់ បានរងរបួស និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន American Airlines ត្រូវភ្លើងឆេះ នៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងឈីកាហ្កូ នៅរសៀលម្សិលមិញ ម៉ោងនៅអាមេរិក។

មន្ត្រីពន្លត់អគ្គិភ័យនៅទីក្រុងឈីកាហ្កូ លោក Timothy Sampey បានទូរទស្សន៍ ABC News ថា អ្នករងរបួស បណ្ដាលមកពីការរអិលដួលនៅលើផ្លូវអំឡុងពេលជម្លៀសបន្ទាន់។ លោកចាត់ទុកថា ជារបួសរលាត់ស្បែកតិចតួចប៉ុណ្ណោះ។

ABC News ដែលបានដកស្រង់សម្ដីប៉ូលិសសហព័ន្ធ បានចុះផ្សាយបន្តថា អណ្ដាតភ្លើងបានឆាបឆេះចេញពីម៉ាស៊ីនយន្តហោះ។ បំណែកម៉ាស៊ីនយន្តហោះ ត្រូវបានគេរកឃើញនៅលើដីនៅឯព្រលានយន្តហោះនោះ។

ក្រុមហ៊ុន American Airlines បាននិយាយថា អ្នកដំណើរចំនួន ១៦១នាក់ និងបុគ្គលិកចំនួន ៩នាក់ ស្ថិតនៅលើយន្តហោះដែលត្រៀមខ្លួនចេញដំណើរទៅកាន់ទីក្រុងម៉ៃអាមី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ