សេដ្ឋកិច្ច​អាមេរិក​មាន​សន្ទុះ​លឿន​បំផុត​នៅ​ត្រីមាស​ទី៣ ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែខិត​ជិត

ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសកាលពីថ្ងៃម្សិលមិញថា កំណើនសេដ្ឋកិច្ចអាមេរិក មានសន្ទុះ ២.៩ភាគរយ នៅក្នុងត្រីមាសទី ៣ ក្នុងឆ្នាំនេះ ដោយសារកំណើនយ៉ាងខ្លាំងក្លាផ្នែកនាំចេញ និងការចំណាយ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅពេល ១១ថ្ងៃទៀតនោះ តួលេខផលិតផលក្នុងស្រុកសរុបអាមេរិក បានបង្ហាញនូវកំណើនដ៏ខ្លាំងក្លានៅក្នុងរយៈពេល ២ឆ្នាំមកនេះ ហើយមានសន្ទុះលើសពីការព្យាករទុកចំនួន ២.៥ភាគរយទៅទៀត។

អ្នកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខនារីប្រធានាធិបតីបក្សប្រជាធិបតេយ្យ បានចាត់ទុករបាយការណ៍នេះ ជាភស្តុតាងនៃការរីកលូតលាស់ដែលសម្រេចបានក្នុងការងើបចេញវិបត្តិហិរញ្ញវត្ថុ ហើ់យនិយាយថា អ្នកស្រីមានផែនការបង្កើតការងារទំហំធំ តាមរយៈការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

AFP បានផ្សាយថា លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ នៅមិនទាន់បញ្ចេញយោបល់អ្វីទៅលើរបាយការណ៍កំណើនសេដ្ឋកិច្ចនេះនៅឡើយទេ ប៉ុន្តែ លោក ត្រាំ បានចោទប្រកាន់ម្ដងហើយម្ដងទៀតថា សេដ្ឋកិច្ចអាមេរិក “បាក់បែក” ហើយថា សំណើរបស់លោក នឹងជួយជំរុញសន្ទុះកំណើនសេដ្ឋកិច្ច។

កំណើនសេដ្ឋកិច្ចរឹងមាំបែបនេះ អាចនឹងបង្កើនសម្ពាធទៅលើធនាគារកណ្ដាល ឲ្យដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ បន្ទាប់ពីអត្រាការប្រាក់មិនត្រូវបានគេផ្លាស់ប្ដូរចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥កន្លងមក៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ